1 ឱព្រះយេហូវ៉ាអើយទ្រង់បានមេត្តាប្រោសដល់ស្រុកទ្រង់ហើយបាននាំពួកយ៉ាកុបដែលជាឈ្លើយមកវិញ
2 ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
3 ៙ ទ្រង់បានដកសេចក្ដីក្រោធនៃទ្រង់ចេញអស់ហើយទ្រង់បានបែរចេញពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
4 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយសូមបង្វិលយើងខ្ញុំមកវិញសូមទ្រង់លែងមានសេចក្ដីគ្នាន់ក្នាញ់ចំពោះយើងខ្ញុំផង
5 តើទ្រង់នឹងខ្ញាល់ចំពោះយើងខ្ញុំជាដរាបឬតើនឹងបន្លាយសេចក្ដីខ្ញាល់ទ្រង់ដរាបដល់គ្រប់ទាំងដំណតទៅឬអី
6 តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី
7 ឱព្រះយេហូវ៉ាអើយ សូមសំដែងសេចក្ដីសប្បុរសរបស់ទ្រង់ឲ្យយើងខ្ញុំឃើញហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។