ទំនុក‌ដំកើង 85:2-8 KHOV

2 ទ្រង់​បាន​អត់​ទោស​ចំពោះ​ការ​ទុច្ចរិត​របស់​រាស្ត្រ​ទ្រង់ក៏​បាន​គ្រប​បាំង​អស់​ទាំង​បាប​របស់​គេ​ហើយ។ បង្អង់

3 ៙ ទ្រង់​បាន​ដក​សេចក្ដី​ក្រោធ​នៃ​ទ្រង់​ចេញ​អស់​ហើយទ្រង់​បាន​បែរ​ចេញ​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

4 ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយសូម​បង្វិល​យើង​ខ្ញុំ​មក​វិញសូម​ទ្រង់​លែង​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ផង

5 តើ​ទ្រង់​នឹង​ខ្ញាល់​ចំពោះ​យើង​ខ្ញុំ​ជា​ដរាប​ឬតើ​នឹង​បន្លាយ​សេចក្ដី​ខ្ញាល់​ទ្រង់ដរាប​ដល់​គ្រប់​ទាំង​ដំណ​ត​ទៅ​ឬ​អី

6 តើ​ទ្រង់​មិន​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញដើម្បី​ឲ្យ​រាស្ត្រ​របស់​ទ្រង់​បាន​រីក‌រាយ​ក្នុង​ទ្រង់​ទេ​ឬ​អី

7 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សំដែង​សេចក្ដី​សប្បុរស​របស់ទ្រង់​ឲ្យ​យើង​ខ្ញុំ​ឃើញហើយ​ប្រោស​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ដល់​យើង​ខ្ញុំ​ផង។

8 ៙ ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​មកដ្បិត​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​សុខ​ដល់​រាស្ត្រ​ទ្រង់និង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់កុំ​ឲ្យ​តែ​គេ​វិល​ត្រឡប់​ទៅ​ឯ​សេចក្ដី​ចំកួត​ទៀត​ឡើយ