11 ឱព្រះយេហូវ៉ាអើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់
12 ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្តហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ
13 ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំង ចំពោះទូលបង្គំទ្រង់បានប្រោសព្រលឹងទូលបង្គំឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ជ្រៅបំផុត
14 ឱព្រះអង្គអើយ មនុស្សឆ្មើងឆ្មៃបានលើកគ្នាឡើងទាស់នឹងទូលបង្គំហើយមានពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំគេមិនបានតាំងទ្រង់នៅមុខគេទេ
15 តែឱព្រះអម្ចាស់អើយ ទ្រង់ជាព្រះដ៏ប្រកបដោយមេត្តាករុណា និងអាណិតអាសូរក៏ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសនិងសេចក្ដីពិតត្រង់ជាបរិបូរ
16 ឱសូមវិលមកឯទូលបង្គំវិញហើយអាណិតមេត្តាដល់ទូលបង្គំផងសូមប្រទានកំឡាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបំរើទ្រង់ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបំរើទ្រង់ដែរ
17 សូមសំដែងទីសំគាល់១ពីសេចក្ដីល្អដែលនឹងប្រោសដល់ទូលបង្គំដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញហើយមានសេចក្ដីខ្មាសវិញដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយហើយកំសាន្តចិត្តនៃទូលបង្គំហើយ។