1 ព្រះយេហូវ៉ាបានតាំងទីលំនៅរបស់ទ្រង់នៅលើភ្នំបរិសុទ្ធ
2 ទ្រង់ស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូនជាជាងអស់ទាំងទីអាស្រ័យរបស់យ៉ាកុប
3 ឱទីក្រុងរបស់ព្រះអង្គអើយគេថ្លែងប្រាប់សេចក្ដីឧត្តុង្គឧត្តមពីឯង។–បង្អង់
4 ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូនទុកជាពួកដែលស្គាល់អញនុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុសនិងសាសន៍អេធីយ៉ូពីដែរគឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
5 អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១បានកើតនៅក្រុងនោះហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ