4 ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូនទុកជាពួកដែលស្គាល់អញនុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុសនិងសាសន៍អេធីយ៉ូពីដែរគឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
5 អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១បានកើតនៅក្រុងនោះហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ
6 កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់
7 ហើយពួកអ្នកចំរៀង និងពួកអ្នកលេងភ្លេង គេនឹងថាអស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។