ទំនុក‌ដំកើង 88:1-5 KHOV

1 ឱ​ព្រះ‌យេហូវ៉ាជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ

2 សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំបាន​ចូល​មក​នៅ​ចំពោះ​ទ្រង់សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌បង្គំ​ទូល‌អង្វរ​ផង

3 ដ្បិត​ព្រលឹង​នៃ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនាជីវិត​នៃ​ទូល‌បង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

4 គេ​រាប់​ទូល‌បង្គំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​កំពុង​តែចុះ​ទៅ​ក្នុង​រណ្តៅទូល‌បង្គំ​ក៏​ដូច​ជា​មនុស្ស​ដែល​គ្មាន​កំឡាំង

5 ត្រូវ​បោះ‌បង់​ចោល​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់​ហើយដូច​ជា​អ្នក​១​ដែល​ត្រូវ​គេ​កាប់​សំឡាប់ដែល​ដេក​នៅ​ក្នុង​ផ្នូរជា​អ្នក​ដែល​ទ្រង់​មិន​នឹក​ចាំ​ទៀត​សោះហើយ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ