ទំនុក‌ដំកើង 88:11-17 KHOV

11 ៙ តើ​នឹង​មាន​គេ​ថ្លែង​ពី​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ក្នុង​ផ្នូរឬ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ នៅ​ទី​ហិន‌វិនាស​ដែរ​អី

12 តើ​នឹង​មាន​អ្នក​ណា​ស្គាល់​ការ​អស្ចារ្យ​របស់​ទ្រង់នៅ​ក្នុង​ទី​ងងឹតឬ​សេចក្ដី​សុចរិត​ទ្រង់​នៅ​ស្ថាន​ភ្លេច​ភ្លាំង​បាន​ឬ​ទេ

13 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់នៅ​ពេល​ព្រឹក​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំនឹង​មក​ចំពោះ​ទ្រង់

14 ឱ​ព្រះ‌យេហូវ៉ា​អើយហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ព្រលឹង​នៃ​ទូល‌បង្គំ​ចោលម្តេច​ក៏​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ដូច្នេះ

15 ទូល‌បង្គំ​មាន​ទុក្ខ​វេទនាហើយ​ប្រុង‌ប្រៀប​នឹង​ស្លាប់ តាំង​តែ​ពី​ក្មេង​មកកាល​ទូល‌បង្គំ​កំពុង​តែ​រង​ទ្រាំ​អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាចរបស់​ទ្រង់ នោះ​ទូល‌បង្គំ​មាន​ចិត្ត​ស្ពឹក​ស្រពន់

16 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​ហូរ​គ្របលើ​ទូល‌បង្គំ​ហើយសេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​បាន​កាត់​ទូល‌បង្គំ​ចេញ

17 សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញដូច​ជា​ទឹក ជា​ដរាប​រាល់​ថ្ងៃក៏​នាំ​គ្នា​រឹត‌រួត​ទូល‌បង្គំ​ទាំង​អស់