ទំនុក‌ដំកើង 88:15-18 KHOV

15 ទូល‌បង្គំ​មាន​ទុក្ខ​វេទនាហើយ​ប្រុង‌ប្រៀប​នឹង​ស្លាប់ តាំង​តែ​ពី​ក្មេង​មកកាល​ទូល‌បង្គំ​កំពុង​តែ​រង​ទ្រាំ​អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាចរបស់​ទ្រង់ នោះ​ទូល‌បង្គំ​មាន​ចិត្ត​ស្ពឹក​ស្រពន់

16 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​ហូរ​គ្របលើ​ទូល‌បង្គំ​ហើយសេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​បាន​កាត់​ទូល‌បង្គំ​ចេញ

17 សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញដូច​ជា​ទឹក ជា​ដរាប​រាល់​ថ្ងៃក៏​នាំ​គ្នា​រឹត‌រួត​ទូល‌បង្គំ​ទាំង​អស់

18 ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូល‌បង្គំនិង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅពួក​មិត្ត‌ភក្តិ​របស់​ទូល‌បង្គំ​ក៏​បាត់​ទៅក្នុង​សេចក្ដី​ងងឹត​ហើយ។