5 ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយដូចជាអ្នក១ដែលត្រូវគេកាប់សំឡាប់ដែលដេកនៅក្នុងផ្នូរជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ
6 ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុតគឺក្នុងទីងងឹត នៅទីជំរៅ
7 សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់ទ្រង់បានធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលកទ្រង់។–បង្អង់
8 ៙ ទ្រង់បានធ្វើឲ្យពួកមិត្តភក្តិរបស់ទូលបង្គំឃ្លាតឆ្ងាយទៅក៏បានធ្វើឲ្យទូលបង្គំត្រឡប់ជាទីខ្ពើមឆ្អើមដល់គេទូលបង្គំត្រូវបង្ខាំងនៅ និងចេញមកមិនរួច
9 ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្ដីទុក្ខព្រួយឱព្រះយេហូវ៉ាអើយទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ចទូលបង្គំបានប្រទូលដៃចំពោះទ្រង់
10 តើទ្រង់នឹងសំដែងការអស្ចារ្យដល់មនុស្សដែលស្លាប់ហើយឬតើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។–បង្អង់
11 ៙ តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរអី