9 ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្ដីទុក្ខព្រួយឱព្រះយេហូវ៉ាអើយទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ចទូលបង្គំបានប្រទូលដៃចំពោះទ្រង់
10 តើទ្រង់នឹងសំដែងការអស្ចារ្យដល់មនុស្សដែលស្លាប់ហើយឬតើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។–បង្អង់
11 ៙ តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរអី
12 តើនឹងមានអ្នកណាស្គាល់ការអស្ចារ្យរបស់ទ្រង់នៅក្នុងទីងងឹតឬសេចក្ដីសុចរិតទ្រង់នៅស្ថានភ្លេចភ្លាំងបានឬទេ
13 ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទូលបង្គំបានអំពាវនាវដល់ទ្រង់នៅពេលព្រឹកសេចក្ដីអធិស្ឋានរបស់ទូលបង្គំនឹងមកចំពោះទ្រង់
14 ឱព្រះយេហូវ៉ាអើយហេតុអ្វីបានជាទ្រង់បោះបង់ព្រលឹងនៃទូលបង្គំចោលម្តេចក៏ទ្រង់លាក់ព្រះភក្ត្រនឹងទូលបង្គំដូច្នេះ
15 ទូលបង្គំមានទុក្ខវេទនាហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមកកាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់