1 ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ាជាដរាបមាត់ទូលបង្គំនឹងសំដែងឲ្យស្គាល់សេចក្ដីស្មោះត្រង់របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ
2 ដ្បិតទូលបង្គំបានពោលហើយ ថាព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ចទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់នៅលើស្ថានសួគ៌ផង។
3 ៙ អញបានតាំងសញ្ញានឹងអ្នកដែលអញបានរើសតាំងអញបានស្បថនឹងដាវីឌជាអ្នកបំរើអញថា
4 អញនឹងតាំងពូជពង្សឯង ឲ្យនៅអស់កល្បជានិច្ចក៏នឹងតម្កល់រាជ្យឯង ឲ្យនៅគ្រប់ទាំងដំណតទៅ។ បង្អង់
5 ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យរបស់ទ្រង់ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផងនៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ