10 ទ្រង់បានកំទេចកំទីពួករ៉ាហាបដូចជាមនុស្សដែលគេវាយសំឡាប់ទ្រង់បានកំចាត់កំចាយពួកខ្មាំងសត្រូវទៅដោយព្រះពាហុដ៏មានឫទ្ធិ
11 ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផងឯលោកីយ៍ និងសព្វសារពើ ដែលនៅក្នុងលោកីយ៍នោះគឺទ្រង់បានសង់ឡើងដែរ
12 ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូងឯភ្នំតាបោរ និងភ្នំហ៊ើម៉ូននោះក៏បានរីករាយចំពោះព្រះនាមទ្រង់
13 ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំងព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
14 សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាជើងថ្កល់នៃបល្ល័ង្កទ្រង់សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ ដើរនាំមុខទ្រង់
15 មានពរហើយ សាសន៍ណាដែលស្គាល់សំឡេងរីករាយនោះឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់
16 គេមានចិត្តរីករាយ ដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃហើយគេបានដំកើងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់