15 មានពរហើយ សាសន៍ណាដែលស្គាល់សំឡេងរីករាយនោះឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់
16 គេមានចិត្តរីករាយ ដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃហើយគេបានដំកើងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់
17 ដ្បិតទ្រង់ជាសិរីល្អនៃកំឡាំងគេហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ
18 ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ។
19 ៙ គ្រានោះ ទ្រង់មានព្រះបន្ទូលដល់អ្នកបរិសុទ្ធទ្រង់ដោយការជាក់ស្តែងថាអញបានបន្ថែមសេចក្ដីជំនួយដល់អ្នក១ដែលខ្លាំងពូកែអញបានរើសយកអ្នកមួយចេញពីរាស្ត្រតាំងឡើងហើយ
20 គឺអញបានរកឃើញដាវីឌ ជាអ្នកបំរើអញក៏បានចាក់ប្រេងតាំងឡើង ដោយប្រេងបរិសុទ្ធរបស់អញ
21 ដៃអញនឹងទប់ទល់ ឯដើមដៃអញ នឹងចំរើនកំឡាំងឲ្យ