27 ឯអញៗនឹងតាំងឡើង ឲ្យធ្វើជាកូនច្បងរបស់អញគឺជាមហាក្សត្រយ៉ាងខ្ពស់បំផុតនៅផែនដី
28 អញនឹងបំរុងទុកសេចក្ដីសប្បុរសរបស់អញសំរាប់ដាវីឌនៅអស់កល្បជានិច្ចហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ
29 អញនឹងធ្វើឲ្យពូជពង្សដាវីឌនៅជាប់ជាដរាបហើយឲ្យរាជ្យបាននៅអស់កាលដែលផ្ទៃមេឃមាននៅផង
30 បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញឥតប្រតិបត្តិតាមបញ្ញត្តអញ
31 បើគេក្បត់ក្រឹត្យក្រមរបស់អញឥតរក្សាសេចក្ដីបង្គាប់ឡើយ
32 នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេដោយដំបងហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
33 ៙ ប៉ុន្តែអញនឹងមិនដកសេចក្ដីសប្បុរសរបស់អញចេញពីដាវីឌឡើយក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់អញខាតខានដែរ