3 ៙ អញបានតាំងសញ្ញានឹងអ្នកដែលអញបានរើសតាំងអញបានស្បថនឹងដាវីឌជាអ្នកបំរើអញថា
4 អញនឹងតាំងពូជពង្សឯង ឲ្យនៅអស់កល្បជានិច្ចក៏នឹងតម្កល់រាជ្យឯង ឲ្យនៅគ្រប់ទាំងដំណតទៅ។ បង្អង់
5 ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យរបស់ទ្រង់ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផងនៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ
6 ដ្បិតតើមានអ្នកណានៅលើមេឃដែលផ្ទឹមនឹងព្រះយេហូវ៉ាបានក្នុងអស់ពួកខ្លាំងពូកែ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
7 ជាព្រះដែលគួរស្ញែងខ្លាចណាស់នៅក្នុងទីប្រជុំនៃអស់អ្នកបរិសុទ្ធក៏គួរកោតខ្លាច លើសជាងអស់អ្នកនៅជុំវិញទ្រង់ផង
8 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយតើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅព័ទ្ធជុំវិញទ្រង់
9 ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រកាលណារលកកំរើកឡើងនោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ