32 នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេដោយដំបងហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
33 ៙ ប៉ុន្តែអញនឹងមិនដកសេចក្ដីសប្បុរសរបស់អញចេញពីដាវីឌឡើយក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់អញខាតខានដែរ
34 អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញឬបំផ្លាស់បំប្រែសេចក្ដីដែលបានចេញពីបបូរមាត់អញឡើយ
35 អញបានស្បថម្តងហើយ ដោយនូវសេចក្ដីបរិសុទ្ធរបស់អញ ថាអញមិនព្រមពោលកុហកដល់ដាវីឌឡើយ
36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាបហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ
37 រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ចដូចជាព្រះចន្ទគឺដូចជាទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់
38 ៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ