36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាបហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ
37 រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ចដូចជាព្រះចន្ទគឺដូចជាទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់
38 ៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
39 ទ្រង់បានលើកចោលសេចក្ដីសញ្ញានៃអ្នកបំរើទ្រង់ក៏បានបង្អាប់មកុដ ដោយបោះចុះទៅដី
40 ទ្រង់បានរំលំរបងចេញហើយបានបំផ្លាញទីមាំមួនអស់រលីង
41 អស់អ្នកដែលដើរតាមផ្លូវក៏ប្លន់អ្នកបំរើទ្រង់បានត្រឡប់ជាទីត្មះតិះដៀលដល់ពួកអ្នកជិតខាង
42 ទ្រង់បានលើកដៃស្តាំនៃពួកតតាំងឡើងក៏បានឲ្យពួកខ្មាំងសត្រូវមានសេចក្ដីរីករាយសាទរ