43 ទ្រង់បានធ្វើឲ្យមុខដាវត្រឡប់មកវិញហើយមិនបានឲ្យអ្នកបំរើទ្រង់ឈរមាំនៅក្នុងទីចំបាំងឡើយ
44 ទ្រង់បានផ្តាច់សេចក្ដីរុងរឿងចេញព្រមទាំងទំលាក់បល្ល័ង្កទៅដី
45 ទ្រង់បានបំព្រួញវ័យក្មេងរបស់អ្នកបំរើទ្រង់ឲ្យរួញជាខ្លីហើយបានបង្គ្រប ដោយសេចក្ដីខ្មាសផង។ –បង្អង់
46 ៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅតើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬសេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត
47 ឱសូមទ្រង់នឹកចាំពីអាយុទូលបង្គំ ដែលខ្លីម៉្លេះនេះហើយពីជីវិតនៃអស់ទាំងមនុស្សជាតិដែលឥតប្រយោជន៍ជាយ៉ាងណា
48 តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញសេចក្ដីស្លាប់ឡើយឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់
49 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរសដែលទ្រង់ប្រោសកាលពីដើមជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះឥឡូវនេះតើនៅឯណា