47 ឱសូមទ្រង់នឹកចាំពីអាយុទូលបង្គំ ដែលខ្លីម៉្លេះនេះហើយពីជីវិតនៃអស់ទាំងមនុស្សជាតិដែលឥតប្រយោជន៍ជាយ៉ាងណា
48 តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញសេចក្ដីស្លាប់ឡើយឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់
49 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរសដែលទ្រង់ប្រោសកាលពីដើមជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះឥឡូវនេះតើនៅឯណា
50 ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែលគេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្តាជនទាំងឡាយនៅក្នុងទ្រូងផង
51 ឱព្រះយេហូវ៉ាអើយពួកខ្មាំងបានយកសេចក្ដីដំនៀលនោះឯងមកត្មះតិះដៀលដល់ទូលបង្គំដែរគឺគេបានត្មះតិះដៀលដល់អស់ទាំងជំហាននៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ។
52 ៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរនៅអស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។