ទំនុក‌ដំកើង 9:12-18 KHOV

12 ដ្បិត​កាល​ណា​ទ្រង់​ស៊ើប​សួរ​ពី​ឈាមនោះ​ទ្រង់​នឹង​នឹក​ចាំ​ពី​ពួក​អ្នក​ទាំង​នោះទ្រង់​មិន​ដែល​ភ្លេច​សំរែក​របស់​ពួក​មនុស្ស​ក្រីក្រ​ឡើយ

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រោស​ទូល‌បង្គំសូម​ទ្រង់​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ​ផងជា​ការ​ដែល​ទូល‌បង្គំ​ទ្រាំ​រង​នេះដោយ‌សារ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គឺ​ទ្រង់​ហើយដែល​លើក​ទូល‌បង្គំ​ឡើង ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់

14 ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សំដែង​ចេញ​អស់​ទាំង​សេចក្ដីសរសើរ​នៃ​ទ្រង់ នៅ​គ្រប់​ទាំង​ទ្វារ​នៃ​កូន​ស្រី​ស៊ីយ៉ូនទូល‌បង្គំ​នឹង​រីក‌រាយ​ឡើង ក្នុង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

15 អស់​ទាំង​សាសន៍​ដទៃ​បាន​ផុង​ទៅក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីកជើង​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​វាត់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក

16 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​មក​ឲ្យ​ស្គាល់ទ្រង់​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ពួក​មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ។– វាយ​ភ្លេង​ស្រងូត​ទទួល –បង្អង់

17 ៙ ពួក​មនុស្ស​អាក្រក់នឹង​ត្រូវ​បំបែរ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញគឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ​បង់

18 ដ្បិត​មនុស្ស​កំសត់​មិន​ត្រូវ​គេ​ភ្លេច​ជា​ដរាប​ទេហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ