ទំនុក‌ដំកើង 9:15-20 KHOV

15 អស់​ទាំង​សាសន៍​ដទៃ​បាន​ផុង​ទៅក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីកជើង​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​វាត់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក

16 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​មក​ឲ្យ​ស្គាល់ទ្រង់​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ពួក​មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ។– វាយ​ភ្លេង​ស្រងូត​ទទួល –បង្អង់

17 ៙ ពួក​មនុស្ស​អាក្រក់នឹង​ត្រូវ​បំបែរ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញគឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ​បង់

18 ដ្បិត​មនុស្ស​កំសត់​មិន​ត្រូវ​គេ​ភ្លេច​ជា​ដរាប​ទេហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ

19 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​តើន​ឡើងសូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ឡើយសូម​ឲ្យ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ត្រូវ​ជំនុំ‌ជំរះ​នៅ​ចំពោះ​ទ្រង់

20 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បណ្តាល​ឲ្យ​គេ​តក់‌ស្លុតសូម​ឲ្យ​គ្រប់​សាសន៍​បាន​ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​ទេ។ –បង្អង់