ទំនុក‌ដំកើង 9:4-10 KHOV

4 ដ្បិត​ទ្រង់​បាន​រាំង​ពារ​សេចក្ដី​ទៀង​ត្រង់និង​រឿង​ក្តី​របស់​ទូល‌បង្គំទ្រង់​គង់​លើ​បល្ល័ង្ក​កំពុង​តែ​ជំនុំ‌ជំរះ​ដោយ​យុត្តិ‌ធម៌

5 ទ្រង់​បាន​បន្ទោស​ដល់​សាសន៍​ដ៏ទៃ​ទាំង​ប៉ុន្មានក៏​បាន​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចេញទ្រង់​បាន​លុប​ឈ្មោះ​គេ ឲ្យ​បាត់‌បង់​ទៅ​ជា​ដរាប​រៀង​ត​ទៅ

6 ឱ​ខ្មាំង​សត្រូវ​អើយ ការ​ហិន‌វិនាស​បាន​ផុត​ទៅ​ជានិច្ចឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​បំផ្លាញនោះ​ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​បាត់​ឈឹង​ទៅ​ដែរ

7 ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ចទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់ ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​ហើយ

8 ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត

9 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ពឹង​ជ្រកដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិនគឺ​ជា​ទី​ពឹង​នៅ​គ្រា​លំបាក

10 ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នកដែល​ស្វែង​រក​ទ្រង់​ឡើយ