ទំនុក‌ដំកើង 90:1-5 KHOV

1 ឱ​ព្រះ‌អម្ចាស់​អើយទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំនៅ​អស់​ទាំង​ដំណ​ត​មក

2 គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើងក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដីនិង​មនុស្ស​លោក​នៅ​ឡើយចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ចនោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ

3 ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញដោយ​ព្រះ‌បន្ទូល​ថា អស់​ទាំង​មនុស្ស​ជាតិ​អើយចូរ​ត្រឡប់​វិល​ទៅ​វិញ​ចុះ

4 ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិលដែល​កន្លង​ហួស​ទៅ​ហើយក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ

5 ទ្រង់​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះនៅ​ពេល​ព្រឹក​គេ​ធៀប​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង