ទំនុក‌ដំកើង 90:13-17 KHOV

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញតើ​ដល់​កាល​ណា​ទៅសូម​សំរាល​ព្រះ‌ហឫ‌ទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង

14 ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់នៅ​ពេល​ព្រឹកដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើងហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត

15 សូម​ឲ្យ​យើង​ខ្ញុំ​បាន​ថ្ងៃ​អរ​សប្បាយ ឲ្យ​ស្មើ​នឹង​ថ្ងៃដែល​ទ្រង់​បាន​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ហើយគឺ​ឲ្យ​ស្មើ​នឹង​អស់​ទាំង​ឆ្នាំ ដែល​យើង​ខ្ញុំ​ទ្រាំ​រងសេចក្ដី​អាក្រក់​នោះ

16 សូម​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​សំដែង​មក​ច្បាស់ដល់​ពួក​អ្នក​បំរើ​ទ្រង់ហើយ​ឲ្យ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង

17 សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំបាន​សណ្ឋិត​លើ​យើង​ខ្ញុំហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើងអើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិត‌ស្ថេរ​ចុះ។