ទំនុក‌ដំកើង 90:7-13 KHOV

7 ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បំភ័យ​យើង​ខ្ញុំ

8 ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិតរបស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំងឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​ផង

9 ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ

10 កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេឬ​បើ​មាន​កំឡាំង​ច្រើននោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះគង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះសុទ្ធ​តែ​ជា​ការ​នឿយ​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់

11 តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់និង​សេចក្ដី​ក្រោធ​របស់​ទ្រង់តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ

12 ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុនៃ​យើង​ខ្ញុំដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មី‌ឃ្មាត ឲ្យ​បាន​សតិ‌បញ្ញា

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញតើ​ដល់​កាល​ណា​ទៅសូម​សំរាល​ព្រះ‌ហឫ‌ទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង