ទំនុក‌ដំកើង 90:9-15 KHOV

9 ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ

10 កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេឬ​បើ​មាន​កំឡាំង​ច្រើននោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះគង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះសុទ្ធ​តែ​ជា​ការ​នឿយ​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់

11 តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់និង​សេចក្ដី​ក្រោធ​របស់​ទ្រង់តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ

12 ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុនៃ​យើង​ខ្ញុំដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មី‌ឃ្មាត ឲ្យ​បាន​សតិ‌បញ្ញា

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញតើ​ដល់​កាល​ណា​ទៅសូម​សំរាល​ព្រះ‌ហឫ‌ទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង

14 ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់នៅ​ពេល​ព្រឹកដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើងហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត

15 សូម​ឲ្យ​យើង​ខ្ញុំ​បាន​ថ្ងៃ​អរ​សប្បាយ ឲ្យ​ស្មើ​នឹង​ថ្ងៃដែល​ទ្រង់​បាន​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ហើយគឺ​ឲ្យ​ស្មើ​នឹង​អស់​ទាំង​ឆ្នាំ ដែល​យើង​ខ្ញុំ​ទ្រាំ​រងសេចក្ដី​អាក្រក់​នោះ