1 អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុតនោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្តា។
2 ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថាទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំគឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
3 ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួចពីលប់របស់នាយព្រានហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ
4 ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
5 ឯងនឹងមិនភ័យខ្លាចអ្វីឡើយទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ឬព្រួញដែលហើរនៅពេលថ្ងៃ
6 ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹតឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង