5 ឯងនឹងមិនភ័យខ្លាចអ្វីឡើយទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ឬព្រួញដែលហើរនៅពេលថ្ងៃ
6 ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹតឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
7 នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯងហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរតែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
8 ឯងនឹងបានក្រឡេកឃើញការតបស្នងដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
9 ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯងគឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
10 យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់ឯងឡើយក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
11 ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯងឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង