8 ឯងនឹងបានក្រឡេកឃើញការតបស្នងដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
9 ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯងគឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
10 យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់ឯងឡើយក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
11 ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯងឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង
12 ទេវតាទាំងនោះនឹងទ្រឯងដោយដៃក្រែងជើងឯងទង្គិចនឹងថ្ម
13 ឯងនឹងជាន់លើទាំងសត្វសិង្ហ និងពស់ហនុមានផងឯសិង្ហស្ទាវ និងនាគនោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។
14 ៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ពីព្រោះវាបានស្គាល់ឈ្មោះអញ