ទំនុក‌ដំកើង 92:10-15 KHOV

10 តែ​ទ្រង់​បាន​ដំកើង​ស្នែង​របស់​ទូល‌បង្គំ​ឡើងដូច​ជា​ស្នែង​នៃ​គោ​ព្រៃទូល‌បង្គំ​មាន​ប្រេង​ថ្មី​ចាក់​លាប​លើ​ខ្លួន​ហើយ

11 ភ្នែក​ទូល‌បង្គំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំងហើយ​ត្រចៀក​ទូល‌បង្គំ​នឹង​ឮ​និយាយ​ពី​ការដែល​កើត​ដល់​ពួក​មនុស្ស​អាក្រក់ជា​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ

12 ឯ​មនុស្ស​សុចរិត គេ​នឹង​លូត‌លាស់​ឡើងដូច​ជា​ដើម​លម៉ើរក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ

13 គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ាគេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ

14 កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផលគេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់

15 ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ទៀង​ត្រង់ទ្រង់​ជា​ថ្មដា​នៃ​ខ្ញុំគ្មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទ្រង់​ឡើយ។