1 ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រងទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តមព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាពព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរឯលោកីយ៍នោះបានតាំងមាំមួន និងរង្គើមិនបានឡើយ
2 បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណគឺមានទ្រង់តាំងតែពីអស់កល្បរៀងមក
3 ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើងជំនន់ទាំងនោះបានកំរើកឡើងជារលកផ្ទប់ច្រាំង
4 ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិជាជាងសូរគ្រាំគ្រេងនៃទឹកធំគឺជាងរលកគំហុកនៃសមុទ្រផង