2 បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណគឺមានទ្រង់តាំងតែពីអស់កល្បរៀងមក
3 ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើងជំនន់ទាំងនោះបានកំរើកឡើងជារលកផ្ទប់ច្រាំង
4 ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិជាជាងសូរគ្រាំគ្រេងនៃទឹកធំគឺជាងរលកគំហុកនៃសមុទ្រផង
5 ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែពិតប្រាកដសេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់នៅអស់កល្បតទៅផង។