ទំនុក‌ដំកើង 94:1-6 KHOV

1 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយឱ​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ សូម​ភ្លឺ​មក

2 ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើងសូម​សង​ដល់​ពួក​ឆ្មើង‌ឆ្មៃ​តាម​សម​គួរ

3 មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជំនះ​ដល់​កាល​ណា​ទៀតឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ

4 គេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន ហើយ​ពោល​តែ​ពាក្យឆ្មើង‌ឆ្មៃ​ប៉ុណ្ណោះគឺ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​រមែង​អួត​ខ្លួន

5 ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​រាស្ត្រ​របស់​ទ្រង់ហើយ​ធ្វើ​ទុក្ខ​ដល់​មរដក​ទ្រង់

6 គេ​សំឡាប់​ស្រី​មេម៉ាយ និង​ពួក​អ្នក​ស្នាក់​នៅព្រម​ទាំង​ប្រហារ​ជីវិត​នៃ​ពួក​កំព្រា​ផង