ទំនុក‌ដំកើង 94:10-16 KHOV

10 ព្រះ​ដែល​វាយ​ប្រដៅ​ដល់​អស់​ទាំង​សាសន៍តើ​ទ្រង់​មិន​ផ្ចាល​ឯង​ទេ​ឬ​អីគឺ​ព្រះ​នោះ​ឯង ដែល​បង្រៀន​ឲ្យ​មនុស្ស​មាន​ចំណេះ

11 ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​អស់​ទាំង​គំនិត​របស់​មនុស្ស​ថាសុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ

12 ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែលទ្រង់​វាយ‌ផ្ចាលហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ផង

13 គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស ឲ្យ​អ្នក​នោះ​មាន​សេចក្ដីសំរាក​នៅ​ថ្ងៃ​អាក្រក់ទំរាំ​តែ​គេ​ជីក​រណ្តៅ​សំរាប់​មនុស្ស​ប្រព្រឹត្ត​ទំនាស់

14 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ

15 ពី​ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នឹង​ត្រឡប់​តាម​សុចរិត​វិញហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់គេ​នឹង​ប្រព្រឹត្ត​តាម​ដែរ

16 តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់‌ទល់​នឹង​ពួកដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត