2 ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកដំកើងចុះ
3 ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ
4 អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ
5 សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមកហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក
6 មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នាចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ាជាព្រះដ៏បង្កើតយើងខ្ញុំ
7 ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយយើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់
8 នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបាឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ