ទំនុក‌ដំកើង 96:1-6 KHOV

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ាចូរ​ឲ្យ​ជន​ទាំង‌ឡាយនៅ​ផែនដី​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ

2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ាហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌នាម​ទ្រង់ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះរបស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ

3 ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់នៅ​កណ្តាល​បណ្តា‌ជន​ទាំង‌ឡាយ

4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​គួរ​សរសើរ​ណាស់ទ្រង់​ជា​ទី​គួរ​កោត‌ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ

5 ពី​ព្រោះ​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃសុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ

6 កិត្តិយស និង​តេជា‌នុភាព​នៅ​ចំពោះ​ទ្រង់ឥទ្ធិ‌ឫទ្ធិ និង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់