ទំនុក‌ដំកើង 96:3-9 KHOV

3 ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់នៅ​កណ្តាល​បណ្តា‌ជន​ទាំង‌ឡាយ

4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​គួរ​សរសើរ​ណាស់ទ្រង់​ជា​ទី​គួរ​កោត‌ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ

5 ពី​ព្រោះ​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃសុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ

6 កិត្តិយស និង​តេជា‌នុភាព​នៅ​ចំពោះ​ទ្រង់ឥទ្ធិ‌ឫទ្ធិ និង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់

7 ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ាអស់​ទាំង​ពូជ‌ពង្ស​នៃ​សាសន៍​ទាំង‌ឡាយ​អើយចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អនិង​ព្រះ‌ចេស្តា

8 ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ព្រះ‌នាម​ទ្រង់​មាន​សិរី‌ល្អចូរ​នាំ​យក​ដង្វាយ​ចូល​មក​ក្នុង​ទីលាន​របស់​ទ្រង់

9 ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធឱ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ