ទំនុក‌ដំកើង 96:9-13 KHOV

9 ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធឱ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ

10 ចូរ​ពោល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ថា​ព្រះ‌យេហូវ៉ា​គ្រប់​គ្រងឯ​លោកីយ៍ ក៏​បាន​តាំង​មាំ‌មួន​នៅ និង​រង្គើ​មិន​បាន​ឡើយទ្រង់​នឹង​ជំនុំ‌ជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់

11 ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរហើយ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើងឲ្យ​សមុទ្រ​លាន់​ឮ​រំពង​ឡើងព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ក្នុង​នោះ​ដែរ

12 ចូរ​ឲ្យ​ស្រែ​ចំការ និង​របស់​ទាំង​ប៉ុន្មាន ដែល​មាន​នៅទី​នោះ បាន​សប្បាយ​ឡើង​យ៉ាង​ក្រៃលែងនោះ​អស់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ច្រៀងដោយ​អំណរ​ដែរ

13 គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មកគឺ​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដីទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ៍ ដោយ​សេចក្ដី​សុចរិតព្រម​ទាំង​សាសន៍​ទាំង​ប៉ុន្មានដោយ​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់។