5 អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួននៅចំពោះព្រះយេហូវ៉ាគឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6 ផ្ទៃមេឃប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ហើយគ្រប់ទាំងសាសន៍បានឃើញសិរីល្អនៃទ្រង់
7 សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់មានសេចក្ដីខ្មាសគឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាននែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
8 ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយក៏មានសេចក្ដីអំណរពួកកូនស្រីនៃសាសន៍យូដាបានរីករាយឡើងដោយព្រោះបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
9 ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុតនៅលើផែនដីទាំងមូលទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ
10 ឱពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយចូរស្អប់ការអាក្រក់ចុះទ្រង់ទំនុកបំរុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ក៏ជួយគេឲ្យរួចពីកណ្តាប់ដៃនៃពួកមនុស្សអាក្រក់
11 មានពន្លឺបានសាបព្រោះទៅ សំរាប់មនុស្សសុចរិតនិងសេចក្ដីអំណរ សំរាប់មនុស្សដែលមានចិត្តទៀងត្រង់