9 ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុតនៅលើផែនដីទាំងមូលទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ
10 ឱពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយចូរស្អប់ការអាក្រក់ចុះទ្រង់ទំនុកបំរុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ក៏ជួយគេឲ្យរួចពីកណ្តាប់ដៃនៃពួកមនុស្សអាក្រក់
11 មានពន្លឺបានសាបព្រោះទៅ សំរាប់មនុស្សសុចរិតនិងសេចក្ដីអំណរ សំរាប់មនុស្សដែលមានចិត្តទៀងត្រង់
12 ឱមនុស្សសុចរិតអើយ ចូរមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ាហើយអរព្រះគុណ ឲ្យជាទីរឭកដល់សេចក្ដីបរិសុទ្ធរបស់ទ្រង់ចុះ។