2 ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យស្គាល់សេចក្ដីសង្គ្រោះរបស់ទ្រង់ទ្រង់ធ្វើឲ្យសេចក្ដីសុចរិតរបស់ទ្រង់បានប្រាកដច្បាស់នៅចំពោះភ្នែកនៃអស់ទាំងសាសន៍
3 ទ្រង់បាននឹកចាំពីសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ទ្រង់ ចំពោះវង្សអ៊ីស្រាអែលហើយអស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងខ្ញុំ
4 ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ាឱផែនដីទាំងមូលអើយចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ
5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុងគឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ
6 ដោយត្រែ និងសូរស្នែងផងចូរឡើងសំឡេងដោយអំណរនៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ
7 ចូរឲ្យសមុទ្រលាន់ឮរំពងព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះហើយលោកីយ៍ និងអស់អ្នកដែលនៅលោកីយ៍ផង
8 ចូរឲ្យអស់ទាំងទន្លេទះដៃហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ