4 ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ាឱផែនដីទាំងមូលអើយចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ
5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុងគឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ
6 ដោយត្រែ និងសូរស្នែងផងចូរឡើងសំឡេងដោយអំណរនៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ
7 ចូរឲ្យសមុទ្រលាន់ឮរំពងព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះហើយលោកីយ៍ និងអស់អ្នកដែលនៅលោកីយ៍ផង
8 ចូរឲ្យអស់ទាំងទន្លេទះដៃហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ
9 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមកដើម្បីជំនុំជំរះផែនដីទ្រង់នឹងជំនុំជំរះលោកីយ៍ ដោយសេចក្ដីសុចរិតហើយអស់ទាំងសាសន៍ ដោយសេចក្ដីទៀងត្រង់។