1 ព្រះយេហូវ៉ាទ្រង់គ្រប់គ្រងត្រូវឲ្យអស់ទាំងសាសន៍ញាប់ញ័រទ្រង់គង់ពីលើចេរូប៊ីន ត្រូវឲ្យផែនដីកក្រើករំពើកចុះ
2 ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូនទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន
3 ចូរឲ្យគេសរសើរដល់ព្រះនាមដ៏ធំហើយគួរស្ញែងខ្លាចរបស់ទ្រង់ចុះ ដ្បិតទ្រង់បរិសុទ្ធ។
4 ៙ ឯកំឡាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់សេចក្ដីយុត្តិធម៌គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់ទ្រង់ក៏សំរេចតាមសេចក្ដីយុត្តិធម៌និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប
5 ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំហើយថ្វាយបង្គំនៅទៀបកំណល់កល់ព្រះបាទទ្រង់ដ្បិតទ្រង់បរិសុទ្ធ។