ទំនុក‌ដំកើង 99:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់​គ្រងត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់​ញ័រទ្រង់​គង់​ពី​លើ​ចេរូប៊ីន ត្រូវ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ

2 ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ក្នុង​ក្រុង​ស៊ីយ៉ូនទ្រង់​ខ្ពស់​លើស​អស់​ទាំង​បណ្តា‌ជន

3 ចូរ​ឲ្យ​គេ​សរសើរ​ដល់​ព្រះ‌នាម​ដ៏​ធំហើយ​គួរ​ស្ញែង​ខ្លាច​របស់​ទ្រង់​ចុះ ដ្បិត​ទ្រង់​បរិសុទ្ធ។

4 ៙ ឯ​កំឡាំង​នៃ​មហា‌ក្សត្រ នោះ​គឺ​ដោយ​ស្រឡាញ់សេចក្ដី​យុត្តិ‌ធម៌គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​សេចក្ដី​ទៀង​ត្រង់ទ្រង់​ក៏​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប

5 ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ដ្បិត​ទ្រង់​បរិសុទ្ធ។

6 ៙ ឯ​ម៉ូសេ និង​អើរ៉ុន ក្នុង​ពួក​សង្ឃ ហើយ​សាំយូ‌អែលក្នុង​ពួក​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាហើយ​ទ្រង់​ក៏​ទទួល​ព្រម

7 ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​ទាំង​នោះ នៅ​ក្នុង​បង្គោល​ពពកគេ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ទ្រង់​ប្រទាន​ឲ្យ​ផង