5 ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំហើយថ្វាយបង្គំនៅទៀបកំណល់កល់ព្រះបាទទ្រង់ដ្បិតទ្រង់បរិសុទ្ធ។
6 ៙ ឯម៉ូសេ និងអើរ៉ុន ក្នុងពួកសង្ឃ ហើយសាំយូអែលក្នុងពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់គេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាហើយទ្រង់ក៏ទទួលព្រម
7 ទ្រង់មានព្រះបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពកគេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ព្រមទាំងក្រឹត្យក្រមដែលទ្រង់ប្រទានឲ្យផង
8 ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយទ្រង់បានមានព្រះបន្ទូលតបនឹងអ្នកទាំងនោះទ្រង់ជាព្រះដែលអត់ទោសឲ្យគេទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ
9 ចូរលើកដំកើងព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំហើយថ្វាយបង្គំនៅត្រង់ភ្នំបរិសុទ្ធរបស់ទ្រង់ចុះដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បរិសុទ្ធ។