ទំនុក‌តម្កើង 104:30-35 KHSV

30 ពេល​ណា​ព្រះ‌អង្គ​ប្រទាន​ខ្យល់​ដង្ហើមសត្វ​ទាំង​នោះ​នឹង​កកើត​ឡើងហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីមាន​ជីវិត​ឡើង​វិញ។

31 សូម​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!សូម​ព្រះ‌អម្ចាស់​រីក‌រាយនឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ!

32 ពេល​ព្រះ‌អង្គ​ទត​មក​ផែនដីនោះ​ផែនដី​ក៏​ញាប់‌ញ័រពេល​ព្រះ‌អង្គ​ពាល់​ភ្នំនោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។

33 អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​របស់​ខ្ញុំក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!

34 សូម​ឲ្យ​ទំនុក​របស់​ខ្ញុំបាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គសូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់។

35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដីសូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។ហាលេ‌លូយ៉ា!