1 ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
2 ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានាដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
3 ចូរសរសើរតម្កើងព្រះអម្ចាស់ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានាដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
4 មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្ដុង្គឧត្ដមបំផុតដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
5 ព្រះអង្គបានបង្កើតផ្ទៃមេឃដោយព្រះប្រាជ្ញាញាណដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
6 ព្រះអង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹកដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
7 ព្រះអង្គបានបង្កើតដុំពន្លឺធំៗ សម្រាប់រះបំភ្លឺដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
8 គឺព្រះអាទិត្យឲ្យគ្រប់គ្រងនៅពេលថ្ងៃដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
9 ព្រះច័ន្ទ និងហ្វូងតារាឲ្យគ្រប់គ្រងនៅពេលយប់ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
10 ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីបដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
11 ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
12 ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
13 ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
14 ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលដើរកាត់បាតសមុទ្រនោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
15 ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោននិងកងទ័ពរបស់ស្ដេចលិចលង់ក្នុងសមុទ្រកក់នោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
16 ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គនៅវាលរហោស្ថានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
17 ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាចដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
18 ព្រះអង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំងឡាយដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
19 គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរីដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
20 ព្រះបាទអុកជាស្ដេចស្រុកបាសានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
21 ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេមកឲ្យប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌កដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
22 គឺប្រគល់ឲ្យជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
23 នៅពេលណាយើងរងទុក្ខវេទនាព្រះអង្គតែងតែនឹកដល់យើងដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
24 ព្រះអង្គរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
25 ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
26 ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!