1 ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។សូមឲ្យសម្ដីខ្ញុំចាប់ចុងជួនដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
2 ក្នុងចំណោមបុរសទាំងអស់មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេព្រះអង្គមានសំនួនវោហារដ៏ពូកែហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។
3 ឱវីរបុរសដ៏មានឫទ្ធិអើយសូមពាក់ព្រះខ័នរាជ្យដ៏រុងរឿងនិងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។
4 សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿងដើម្បីច្បាំងការពារសេចក្ដីពិតនិងសេចក្ដីសុចរិតទៀងត្រង់សូមទ្រង់ទទួលមហាជោគជ័យដោយព្រះបារមីរបស់ព្រះអង្គ។
5 សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវសូមឲ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទារបស់ព្រះរាជា។
6 បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌
7 ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិតទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេហេតុនេះហើយបានព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គហើយប្រទានឲ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ដោយចាក់ប្រេងអភិសេកព្រះអង្គ។
8 ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នាមានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គនៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។
9 ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្ដេចនគរនានាហើយព្រះមហាក្សត្រិយានីទ្រង់គ្រឿងអលង្ការធ្វើពីមាសដ៏ល្អប្រណីតគង់នៅខាងស្ដាំព្រះអង្គ។
10 ព្រះអង្គម្ចាស់ក្សត្រីអើយសុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រនិងព្រះរាជវង្សរបស់ព្រះនាងទៀតអី!
11 ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ចូរក្រាបថ្វាយបង្គំព្រះអង្គទៅព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។
12 ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយមកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។
13 ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំងព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។
14 គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រទាំងគ្រងព្រះភូសាចំរុះពណ៌និងមានពួកភីលៀងហែហមពីក្រោយចូលទៅគាល់ព្រះរាជាផង។
15 ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជាដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។
16 បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រព្រះអង្គបានឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។ព្រះអង្គនឹងតែងតាំងព្រះបុត្រារបស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។
17 ទូលបង្គំនឹងថ្លាថ្លែងរំឭកពីព្រះនាមរបស់ព្រះអង្គរហូតតទៅហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។