1 ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ- សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា: -
2 ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង
3 ហើយពេលណាពួកគេមានកំហឹងជាខ្លាំងមកលើយើងពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន
4 យើងនឹងលិចលង់ក្នុងទឹកសមុទ្រទឹកនឹងហូរនាំយើងទៅបាត់
5 ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។
6 ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់ដ្បិតព្រះអង្គពុំបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃគេដូចជារំពាដែលស្ថិតនៅក្នុងចង្កូមរបស់ពួកគេនោះឡើយ។
7 យើងបានរួចជីវិត ដូចបក្សាបក្សីគេចផុតពីលប់របស់ព្រានគឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
8 ព្រះអម្ចាស់ផ្ទាល់បានជួយយើងដោយព្រះនាមព្រះអង្គគឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។