1 មានសុភមង្គលហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាលមិនឈរក្នុងមាគ៌ារបស់មនុស្សបាបហើយក៏មិនអង្គុយរួមជាមួយពួកអ្នកចំអកឡកឡឺយ
2 ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ*របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។
3 អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹកដែលផ្ដល់ផលផ្លែតាមរដូវកាលហើយមានស្លឹកមិនចេះស្លោកស្រពោនអ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។
4 រីឯមនុស្សពាលវិញ មិនដូច្នោះទេគឺពួកគេប្រៀបបាននឹងអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
5 នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សពាលពុំអាចក្រោកឈរបានឡើយហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោមមនុស្សសុចរិត*បានដែរ។
6 ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិតរីឯមាគ៌ារបស់មនុស្សពាលវិញនាំឲ្យខ្លួនវិនាសអន្តរាយ។